khmer eng
  • ឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន ១០នាក់ មន្រ្តីភូមិចំនួន ៤៨នាក់ និងមន្ត្រីរាជការចូលនិវត្តន៍ចំនួន ១៦នាក់ នៅក្នុងឃុំខ្ទុំក្រាំង
     
    ចែករំលែក ៖

    រសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ហែម ខន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងជាអនុប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំចំនួន ១០នាក់ មន្រ្តីភូមិចំនួន ៤៨នាក់ និងមន្ត្រីរាជការចូលនិវត្តន៍ចំនួន ១៦នាក់ នៅក្នុងឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ សរុប ៧៤នាក់ ដើម្បីពិនិត្យមើលផែនការ ឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ សង្កាត់នាពេលខាងមុខ។ ក្នុងឱកាសនោះដែរឯកឧត្តម បានឧបត្ថម្ភជូនសមាជិកចូលរួមក្នុងពិធីទាំង ៧៤នាក់ ដោយម្នាក់ៗទទួលបាន ៖ ក្រម៉ា ០១ ,សាប៊ូ ០២ដុំ , ប៊ីចេង ០១កញ្ចប់( ទម្ងន់ ២៥០ ក្រាម) និងថវិកាសម្រាប់និវត្តន៍ជនក្នុងម្នាក់ទទួលបាន ១០០០០រៀល សរុបស្មើថវិកាចំនួន ១,៣២៩,២០០ រៀល។ ឧបត្ថម្ភថវិកាជូនក្រុមប្រឹក្សាឃុំខ្ទុំក្រាំង សម្រាប់បម្រើយុទ្ឋនាការបោះឆ្នោត ចំនួន ១,៥០០,០០០ រៀល។ ចំណាយថវិកាសរុបចំនួន ២,៨២៩,២០០ រៀល៕


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតជូនពររបស់ឯកឧត្តម​ ឡាយ សំកុល​ អគ្គលេខាធិការ​ព្រឹទ្ធសភា​ គោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសដ៏ឧត្តុង្គឧត្តមប្រកបដោយក្តីសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខនេះ
    thumbnail
     
    ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនជប៉ុន FUJIURA LTD
    thumbnail
     
    លោកជំទាវ មាន សំអាន អញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្ដមបណ្ឌិត អ៊ុក គង់ អញ្ជើញសួរសុខទុក្ខបណ្តាស្រុកជាប់ព្រំដែន និងផែនការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីជម្រកសុវត្ថិភាព
    thumbnail
     
    ឯកឧត្តម ម៉ម ប៊ុននាង និងឯកឧត្តម ប្រាក់ ចំរើន អញ្ជើញគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមឧត្តមសេនីយ៍ត្រី សួន ប្រុស ដែលបានពលីជីវិតក្នុងសមរភូមិប្រយុទ្ធជាមួយការឈ្លានពានរបស់ថៃ